គេហទំព័រនេះត្រូវបានរៀបចំ និងថែទាំដោយ Only One Planet។ យើង​ទទួលបានការ​ឧបត្ថម្ភដោយក្រុមហ៊ុន Khmer Enterprise ដើម្បី​បង្កើត​គេហទំព័រនេះឡើង ហើយ​យើង​ពឹង​ផ្អែក​លើ​កិច្ច​សហការ​ដើម្បី​បន្ត​ការងារ​របស់​យើង!

Only One Planet គឺជាសហគ្រាសសង្គមដែលផ្តល់មូលនិធិដោយខ្លួនឯងតាមរយៈការ លក់កញ្ចប់អាហារដែលមិនប៉ះពាល់ដល់បរិស្ថាន និងវត្ថុដែលអាចប្រើឡើងវិញបាន។ គោល ដៅចម្បងរបស់យើងគឺមានផលប៉ះពាល់ - យើងចង់ជួយមនុស្សគ្រប់គ្នាឲ្យយល់ពីបញ្ហាធំ ជាងនេះជុំវិញប្លាស្ទិក និងគាំទ្រគម្រោង ក៏ដូចជាការផ្តួចផ្តើមក្នុងស្រុកដែលនឹងជួយ មនុស្សគ្រប់គ្នាឲ្យធ្វើការជ្រើសរើសកាន់តែប្រសើរឡើង ។ យើងយល់ថាកាត់បន្ថយកាកសំណល់ឲ្បបាន ១០០% គឺមិនអាចរកបាននៅក្នុងពិភពសម័យទំនើបរបស់យើងទេ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាបានធ្វើជាសកម្មភាពបន្តិចបន្តួច៥ ឬជាសកម្មភាពរួម និងចំណេះដឹងរួមគ្នារបស់យើង នោះនៅទីបំផុតយើងអាចធ្វើឱ្យភពផែនដីរបស់យើងក្លាយជាកន្លែងប្រសើរជាងមុន។

សកម្មភាព និងគម្រោងបរិស្ថានរបស់យើង

ក្នុងនាមជាសហគ្រាសសង្គម Only One Planet បានអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងមួយចំនួន (បន្ថែមជាមួយគេហទំព័រនេះ)។ យើងបានផ្តល់កិច្ចពិភាក្សាជាច្រើន សិក្ខាសាលា ការរៀបចំ និងបង្កើតជាព្រឹត្តិការណ៍ផ្សេងៗ... ហើយបន្តស្វែងរកកិច្ចសហការថ្មីៗ។ ហើយនេះជាឧទាហរណ៍មួយចំនួននៃគម្រោងចុងក្រោយរបស់យើង....

បង់ថ្លៃជាមុនសម្រាប់ការកែច្នៃកែវកញ្ចក់

គម្រោងកែច្នៃកែវកញ្ចក់ដែលមានមូលដ្ឋានតាមសហគមន៍ ដែលអាចឲ្យអាជីវកម្ម និង បុគ្គលបង្វែរកែវកញ្ចក់របស់ខ្លួនចេញពីគំនរសំរាម

សូមចូលទៅកាន់ Facebook Page

ពិព័រណ៌ការជួសជុល

យើងបានសាកល្បង "ពិព័រណ៍ការជួសជុល" ជាលើកដំបូងដែលមិនធ្លាប់មាននៅ Gateway to Khmer កាលពីថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 ហើយព្រឹត្តិការណ៍នេះត្រូវបានរចនា ឬបង្កើតឡើងដើម្បីជួយឱ្យមនុស្សគ្រប់គ្នាជួសជុលរបស់របររបស់ពួកគេជំនួសឱ្យការទិញថ្មី។ វត្ថុជាង ៣០០ ត្រូវបានជួសជុលក្នុងព្រឹត្តិការណ៍នេះ! យើងកំពុងពិចារណាដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើងជាដដែលៗម្តងទៀត។

ទស្សនាព្រឹត្តិការណ៍នៅលើ Facebook

ជួបគ្នាជាប្រចាំខែ

យើងបានបង្កើតកម្មវិធីជាប្រចាំខែ " Eco Drinks " ដែលជួបគ្នានៅរាល់ថ្ងៃព្រហស្បតិ៍ចុងក្រោយនៃខែនីមួយៗ។ យើងព្យាយាមកំណត់ពេលធ្វើបទបង្ហាញខ្លីមួយដោយបុគ្គលឬការនិយាយរអាពាធដែលកំពុងធ្វើកិច្ចការល្អប៉ុន្តែចំណុចសំខាន់គឺត្រូវជួបគ្នាទៅវិញទៅមកដោយគ្រាន់តែនិងកសាងសហគមន៍ចែករំលែកព័ត៌មាននិងភ្ជាប់!

ព្រឹត្តិការណ៍ Facebook ចុងក្រោយបំផុត

រឿង រ៉ាវនៃប្លាស្ទិក

ដោយមានការគាំទ្រពីមូលនិធិ Heinrich Boll យើងអាចទទួលបានឯកសារដ៏អស្ចារ្យមួយ នេះដែលបានបកប្រែជាភាសាខ្មែរ។ យើងផ្តល់ជូនដោយឥតគិតថ្លៃដល់អង្គការ ,អាជីវកម្ម ឬអង្គការក្រៅរដ្ឋាភិបាលណាមួយដែលចង់កំណត់កាលវិភាគ ដើម្បីយល់ដឹងបន្ថែមពីគោលបំណងការបណ្តុះបណ្តាលរបស់ពួកគេ។

អានបន្ថែមទៀត

ការបណ្តុះបណ្តាល ការយល់ដឹងពីបព្ហាប្លាស្ទិកនៅភ្នំតាម៉ៅ

កាលពីខែសីហា ឆ្នាំ២០២២ ដោយមានការគាំទ្រពី ក្រុមហ៊ុន SHE Investments យើងអាចបរិច្ចាគកញ្ចប់ដែលជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយឥតគិតថ្លៃដល់អ្នកលក់នៅក្នុងសួន ក៏ដូចជាផ្តល់ការបណ្តុះបណ្តាល ការយល់ដឹងពីបព្ហាប្លាស្ទិកចំនួន ២ វគ្គដល់អ្នកលក់ផងដែរ។

អំពីភ្នំតាម៉ៅ

គាំទ្រ

យើងនៅទីនេះសម្រាប់អ្នក! មិនថា អ្នកជាម្ចាស់អាជីវកម្ម ,បុគ្គលធម្មតា ឬអ្នកធ្វើដំណើរ ទេ យើងនៅទីនេះដើម្បីគាំទ្រអ្នកក្នុងដំណើរការដើម្បីកាត់បន្ថយកាកសំណល់ និងការបង្កើតផលវិជ្ជមានរបស់អ្នក!

និយាយជាមួយយើង!

ដៃគូរបស់យើង

នេះគឺជាមនុស្សល្អដែលបានបំផុសគំនិតយើងឲ្យបន្តឆ្ពោះទៅមុខ។ យើងចូលចិត្តធ្វើការ ជាមួយមនុស្សដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិស្ថានរបស់យើង - ពួកគេធ្វើ ឲ្យការងាររបស់យើងកាន់តែងាយស្រួល និងកាន់តែរីករាយ!

ជួយយើងរក្សាគេហទំព័រនេះឲ្យជាប់ទាក់ទង!

សូមដាក់ស្នើអាជីវកម្មរបស់អ្នក ,ប្រាប់យើងអំពីអ្នកជួសជុលដ៏ល្អដែលអ្នកស្គាល់ ឬធនធានកែច្នៃឡើងវិញនៅក្នុងសហគមន៍របស់អ្នកដែលបានបាត់ទៅ! ជាមួយគ្នានេះដែរ ប្រសិនបើអ្នកទៅកាន់អាជីវកម្មដែលមិនបានធ្វើតាមការអះអាងរបស់ពួកគេ យើងក៏ ចង់ស្តាប់អំពីរឿងនោះដែរ។ ទម្រង់ដើម្បីដាក់ជូនព័ត៌មាននេះ គឺនៅលើទំព័រនីមួយៗ ឬផ្ញើសារមកយើងនៅទីនេះ!